ក្នុងនាមជានិស្សិតអន្តរជាតិម្នាក់ អ្នកនឹងមានសាខា ACU ចំនួនប្រាំមួយកន្លែងដើម្បីជ្រើស រើស។ ទោះថាអ្នកកំពុងស្វែងរកឆ្នេរសមុទ្រ ឬទីក្រុងធំៗ ឬទីប្រជុំជនតាមតំបន់ក្តី ACU អាចផ្ដល់ជូនអ្នកនូវបទពិសោធន៍បែបអូស្ត្រាលីដ៏ពិសេស។

ម៉ែលប៊ន (St Patrick’s)

សាខា St Patrick មានទីតាំងស្ថិតនៅក្បែរមណ្ឌល ពាណិជ្ជកម្មកណ្ដាលក្រុងម៉ែលប៊ន។ សាខាចម្បងនេះមានអាគារដ៏ធំច្រើនជាន់ទំនើប ដែលបានកែលម្អជាថ្មីទាំងស្រុងដើម្បីផ្ដល់ឲ្យនិស្សិតនូវភាពងាយ ស្រួលស្របតាមគោលបំណង រួមមានបណ្ណាល័យ Raheen ដែលបានឈ្នះរង្វាន់ ជាដើម។ វាក៏ស្ថិតនៅជិតហាងកាហ្វេ ហាងទំនិញ និងវិចិត្រសាលដ៏ល្អអស្ចារ្យមួយចំនួននៃទីក្រុងម៉ែលប៊នផងដែរ។

ស៊ីដនីខាងជើង (MacKillop)

សាខា MacKillop គឺជាសហគមន៍ពហុវប្បធម៌គួរឲ្យរាប់អាន និងតូចមួយ។ វាមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មនៅស៊ីដនីខាងជើង ដោយជិះរថភ្លើងតែប្រាំនាទីប៉ុណ្ណោះ ឆ្លងកាត់ស្ពានកំពង់ផែស៊ីដនីយដ៏ល្បីល្បាញ ។ មានភោជនីយដ្ឋាន ហាងកាហ្វេ និងសួនឧទ្យានយ៉ាងច្រើន សម្រាប់កម្សាន្តនៅក្បែរសាលា។ ការរស់ នៅឯសាខានៅស៊ីដនីយខាងជើង គឺហ៊ុម ព័ទ្ធជុំវិញទៅដោយទីធ្លាក្រៅផ្ទះ និងកន្លែង កម្សាន្តរបស់និស្សិត ដែលជាកន្លែង និស្សិតថ្នាក់ផ្សេងគ្នាអាចជួបគ្នាបាន។ សាលា មានផ្តល់នូវភាពងាយស្រួសជាច្រើន ដូចជាមានកូនវិហារថ្មីមួយ បណ្ណាល័យមួយ ដែលទើបកែលម្អថ្មីស្ថិតនៅចំកណ្ដាល ហើយនិងសេវាកម្ម និងបន្ទប់ IT។ សាខា នេះមានទំហំតូច មានលក្ខណៈពហុ វប្បធម៌ និងគួរឲ្យរាប់អាន ហើយមានសេវាកម្ម រថភ្លើង និងរថយន្តក្រុងដ៏ល្អឥត ខ្ចោះដែលអាចប្រើប្រាស់បានផងដែរ។

Strathfield (Mount St Mary)

Mount St Mary មានទីតាំងស្ថិតនៅជាយក្រុងស៊ីដនីយ ចម្ងាយ១៥គីឡូម៉ត្រពីកណ្ដាលក្រុងស៊ីដនីយ។ អាគារប្រវត្តិសាស្ត្រ និងកន្លែងទេសភាពដ៏ស្រស់ស្អាត បានធ្វើឲ្យ Mount St Mary ក្លាយជាកន្លែងមួយដែលទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍សម្រាប់ការសិក្សា។ វាក៏មានទីធ្លាលេងកីឡា និងកម្សាន្តយ៉ាងធំទូលាយ ហើយមានការផ្ដល់នូវភាពងាយស្រួលក្នុងការសិក្សា សម្រាប់អ្នកឯកទេសផងដែរ។ ACU ក៏មានរថយន្តក្រុងដឹកសិស្សទៅមកឥតគិត ថ្លៃពីស្ថានីយរថភ្លើង Strathfield ដល់សាលាផងដែរ។

Brisbane  (McAuley នៅ Banyo)

មានទីតាំងស្ថិតនៅ Banyo ជាយក្រុងភាគខាងជើង សាខា ACU នេះស្ថិតនៅលើផ្ទៃដីដែលមានទេសភាពដ៏ស្រស់ស្អាតទំហំ៤០ហិកតា ជាមួយនឹងអគារប្រវត្តិសាស្ត្រនានា។ វាស្ថិតនៅចម្ងាយត្រឹមតែ១២គីឡូម៉ែត្រប៉ុណ្ណោះ ពីកណ្ដាលក្រុង Brisbane និងមួយគីឡូម៉ែត្រពីស្ថានីយរថភ្លើង Banyo។ សាខានេះងាយស្រួលចេញចូលតាមរយៈមធ្យោបាយដឹកជញ្ជូនសាធារណៈ និងតាមរយៈរថយន្តក្រុង ACU ដែលឥតគិតថ្លៃសម្រាប់និស្សិតទាំងអស់។ ផ្ទៃដីសាលាដ៏ធំល្វឹងល្វើយ អនុញ្ញាតឲ្យអ្នកអាចសម្រាកនៅខាងក្រៅ ហើយរីករាយជាមួយនឹងបរិយាកាសក្ដៅល្មមនៃក្រុង Brisbane (ប៊្រីសប៊ែន) និងរបៀបរស់នៅក្រៅផ្ទះ។

Canberra (ឃែនប៊ើរ៉ា)  (Signadou)

រាជធានីជាតិរបស់ប្រទេសអូស្ត្រាលី គឺជាទីក្រុងនៃឧទ្យាន បឹង និងបូជនីយស្ថានជាតិ។ វាផ្ដល់នូវធនធានដ៏ល្អឥតខ្ចោះសម្រាប់ការសិក្សា រួមមានការចូលប្រើប្រាស់បណ្ណាល័យជាតិដែលធំបំផុតក្នុងប្រទេសអូស្ត្រាលី។ មានទីតាំងស្ថិតនៅកន្លែងងាយស្រួល ដែលមានចម្ងាយត្រឹមតែប្រាំ គីឡូម៉ែត្រប៉ុណ្ណោះពីកណ្ដាលក្រុង ហើយអាចធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈបានយ៉ាងប្រសើរ Signadou គឺជាសាខាដ៏តូចមួយរបស់ ACU បង្កើតនូវបរិយាកាសដែលមានលក្ខណៈស្និទ្ធស្នាល និងទទួលរាក់ទាក់។ វាក៏មានផ្ដល់ទីកន្លែងសម្រួលជាច្រើនផងដែរ ដូចជាអាងហែលទឹក អាហារដ្ឋាន និងបន្ទប់កុំព្យូទ័រ។

Ballarat (Aquinas)

Ballarat (បាល់លើរែត) គឺជាទីតាំងប្រវត្តិសាស្ត្ររបស់អូស្ត្រាលីដ៏គួរឲ្យកត់សម្គាល់មួយ ដែលធ្វើ ដំណើរតាមរថយន្តប្រហែលមួយម៉ោងពីទីក្រុងម៉ែលប៊ន។ សូមរីករាយជាមួយនឹងបរិយាកាសក្រុងតូចដ៏រាក់ទាក់របស់ Ballarat ហើយទាញយកប្រយោជន៍ពីកន្លែងរៀនសូត្រដែលមានគុណភាពខ្ពស់របស់យើង។ សាខា Ballarat មានផ្តល់ទីកន្លែងសម្រួលក្នុងការបង្រៀនប្រកបដោយគុណភាព ដូចជាបន្ទប់គិលានុបដ្ឋានប្រឌិដ្ឋ និងបន្ទប់កុំព្យូទ័រ ព្រមទាំងមានបណ្ណាល័យ អាហារដ្ឋាន បន្ទប់សិល្បៈរូបភាព វិចិត្រសាល បណ្ណាគារ កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅសម្រាប់តែនិស្សិត។

 

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.