ការរស់នៅក្នុងប្រទេសអូស្ត្រាលីអាចជាបទពិសោធន៍ដ៏រំភើប គួរឲ្យងឿងឆ្ងល់ និងប្លែកអស្ចារ្យសម្រាប់និស្សិតអន្តរជាតិ។ ហើយនៅ ACU យើងចង់ជួយអ្នកឲ្យទទួលបានជោគជ័យទាំងក្នុងការសិក្សា សង្គម និងកិច្ចការផ្ទាល់ខ្លួន។ នេះហើយជាមូលហេតុដែលយើងបង្កើតនូវបណ្ដាញសេវាកម្មដើម្បីជួយគាំទ្រអ្នកក្នុងអំឡុងពេលអ្នកសិក្សា រហូតដល់ចប់។

យើងមានបុគ្គលិកដែលប្ដូរផ្តាច់នឹងការងារនៅគ្រប់សាខា ACU ទាំងអស់ ដើម្បីជួយឆ្លើយតបនឹងចម្ងល់របស់និស្សិតអន្តរជាតិ។ ពួកគេអាចផ្តល់នូវដំបូន្មានដែលសមស្របអំពីការចុះឈ្មោះចូលរៀន ការជ្រើសរើសវគ្គសិក្សា ការស្នាក់នៅ និងទិដ្ឋាការសិស្ស។ ពួកគេក៏អាចភ្ជាប់អ្នកជាមួយនឹងសេវាកម្មផ្សេងៗរបស់សាលាផងដែរ រួមមាន៖

  • ដំបូន្មានស្ដីពីជំនាញសិក្សា
  • សេវាកម្មគាំទ្រនិស្សិតអន្តរជាតិ
  • សេវាកម្មស្ដីពីជីវិតក្នុងសាលា
  • សេវាកម្មអ្នកបម្រើសាសនាគ្រីស្ទក្នុងសាលា
  • ដំបូន្មានស្ដីពីអាជីព
  • សេវាកម្មប្រឹក្សាយោបល់ និងសុខភាព
  • សេវាកម្មពិការភាព
  • សមាគមនិស្សិត

 

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.