តើត្រៀមខ្លួនដើម្បីសិក្សានៅ ACU រួចហើយមែនទេ? សូមធ្វើតាមជំហានខាងក្រោមដើម្បីដាក់ពាក្យ។

តើត្រូវការជំនួយឬទេ? យើងមានបណ្ដាញនៃភ្នាក់ងារ ACU ស្របច្បាប់នៅទូទាំងពិភពលោកដែលអាចជួយអ្នកក្នុងដំណើរការដាក់ពាក្យសុំ។ ការដាក់ពាក្យសុំអាចជាដំណើរការដ៏ស្មុគស្មាញមួយ ហើយយើងសូមណែនាំឲ្យប្រើប្រាស់ភ្នាក់ងារ ACU ស្របច្បាប់ ដោយហេតុថាពួកគេអាចជួយអ្នកឆ្លើយនឹងសំណួរអំពីទិដ្ឋាការទាំងឡាយ។ សូមស្វែងរកភ្នាក់ងារស្របច្បាប់ដែលនៅជិតអ្នក។ ម្យ៉ាងទៀត អ្នកអាចដាក់ពាក្យតាមបណ្ដាញ (តាមអ៊ីនធើណិត) ក៏បានដែរ។

1. ជ្រើសរើសវគ្គសិក្សា

និស្សិតបរិញ្ញាបត្រ៖ មើលបញ្ជីវគ្គសិក្សាថ្នាក់បរិញ្ញាបត្រ ACU

និស្សិតបរិញ្ញាបត្រជាន់ខ្ពស់៖ មើលបញ្ជីវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ACU

2. ពិនិត្យមើលតម្រូវការដើម្បីចូលរៀន

និស្សិតបរិញ្ញាបត្រ៖ សម្រាប់វគ្គសិក្សាភាគច្រើន អ្នកត្រូវមានវិញ្ញាបនបត្រថ្នាក់ទី 12 របស់ ប្រទេសអូស្ត្រាលី ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ។ សូមពិនិត្យមើលថាតើវិញ្ញាបនបត្រ វិទ្យាល័យរបស់អ្នក ត្រូវបានទទួលស្គាល់ដោយ ACU ឬទេ៖

និស្សិតបរិញ្ញាបត្រជាន់ខ្ពស់៖ សម្រាប់វគ្គសិក្សាភាគច្រើន អ្នកត្រូវមានបរិញ្ញាបត្រដែលមាន តម្លៃស្មើបរិញ្ញាបត្ររបស់អូស្ត្រាលី ជាមួយនឹងនិទ្ទេសមធ្យមឡើងទៅ។ សូមពិនិត្យមើល តម្រូវការដើម្បីចូលរៀនជាក់លាក់ សម្រាប់វគ្គសិក្សាដែលអ្នកចាប់អារម្មណ៍។

3.ពិនិត្យមើលភាពស្ទាត់ជំនាញខាងភាសាអង់គ្លេសរបស់អ្នក

ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាទីមួយរបស់អ្នកទេ អ្នកនឹងត្រូវផ្ដល់ភស្ដុតាងអំពី ភាពស្ទាត់ជំនាញខាងភាសាអង់គ្លេស។ អ្នកនឹងត្រូវពិនិត្យមើលតម្រូវការផ្នែកភាសាអង់គ្លេស សម្រាប់វគ្គសិក្សាដែលអ្នកជ្រើសរើស។ ACU ក៏មានផ្ដល់នូវកម្មវិធីនាំផ្លូវ និងវគ្គសិក្សាភាសា អង់គ្លេស ច្រើនបែបផងដែរ ដែលអាចជួយអ្នកបង្កើនជំនាញរបស់អ្នក និងផ្តល់នូវផ្លូវចូល រៀនវគ្គសិក្សារបស់យើងមួយចំនួនដោយផ្ទាល់។

4. រៀបចំត្រៀមឯកសាររបស់អ្នក

  • រួមជាមួយនឹងពាក្យសុំរបស់អ្នក អ្នកនឹងត្រូវដាក់ភ្ជាប់នូវសេចក្ដីចម្លងដែលមានការបញ្ជាក់ ត្រឹមត្រូវនៃឯកសារដូចខាងក្រោម៖
  • លិខិតឆ្លងដែនរបស់អ្នក
  • តារាងពិន្ទុ និងវិញ្ញាបនបត្របញ្ចប់ការសិក្សាពីគ្រប់កម្រិត
  • ភស្តុតាងអំពីភាពស្ទាត់ជំនាញខាងភាសាអង់គ្លេសរបស់អ្នក
  • ឯកសារគាំទ្របន្ថែមផ្សេងៗ ដូចជាភស្តុតាងអំពីបទពិសោធន៍ការងារដែលពាក់ព័ន្ធការចុះបញ្ជីវិជ្ជាជីវៈ និងលិខិតយោងដែលជាប់ទាក់ទងទៅនឹងវគ្គសិក្សារបស់អ្នក។

5. ពិនិត្យមើលពេលផុតកំណត់ការដាក់ពាក្យសុំ

វគ្គសិក្សាខាងក្រោមនេះ មានពេលផុតកំណត់ការដាក់ពាក្យជាក់លាក់ដូចតទៅ៖

វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ៖ ៣០ កញ្ញា៖ បរិញ្ញាបត្រវិទ្យាសាស្ត្រចិត្តវិជ្ជា (កិត្តិយស) ៣១ តុលា៖ បរិញ្ញាបត្រការព្យាបាលដោយចលនា។

វគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ ៣០ កញ្ញា៖ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិជ្ជា អនុបណ្ឌិតផ្នែកចិត្តវិជ្ជា (ខាងគ្លីនិក) និងអនុបណ្ឌិតផ្នែកចិត្តវិជ្ជា (ខាងអប់រំ និងអភិវឌ្ឍន៍)។

អ្នកអាចដាក់ពាក្យសុំចូលរៀនវគ្គសិក្សាផ្សេងៗទាំងអស់នៅពេលណាក៏បាន មុនកាលបរិច្ឆេទចាប់ផ្ដើមសិក្សា។ ការដាក់ពាក្យសុំអាចនឹងបិទភ្លាមៗនៅពេលវគ្គសិក្សាមានសិស្សពេញហើយ។

6. ដាក់ពាក្យសុំរបស់អ្នក

មានវិធីបីយ៉ាងក្នុងការដាក់ពាក្យសុំរបស់អ្នក

ភ្នាក់ងារ ACU ស្របច្បាប់ អាចជួយអ្នករៀបចំពាក្យសុំរបស់អ្នក និងឆ្លើយតបសំណួររបស់ អ្នកអំពីការសិក្សានៅ ACU។ សូមប្រើប្រាស់ឧបករណ៍ស្វែងរកភ្នាក់ងាររបស់យើង ដើម្បីជួយ អ្នករកឃើញភ្នាក់ងារស្របច្បាប់មួយដែលនៅជិតអ្នក។


សម្គាល់៖ បើអ្នកមានអាយុក្រោម១៨ឆ្នាំ អ្នកនឹងមិនត្រូវបានទទួលឲ្យចូលរៀននៅ ACU ទេ លើកលែងតែអ្នកមានឪពុកម្ដាយ ឬសាច់ញាតិដែលជ្រើសតាំងសមស្របរស់នៅជាមួយអ្នក នៅក្នុងប្រទេសអូស្ត្រាលី ដែលអាចទទួលខុសត្រូវចំពោះសុខុមាលភាពរបស់អ្នកបាន។ សាច់ញាតិដែលជ្រើសតាំងនេះ ត្រូវមានការយល់ព្រមពីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែន។

 

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.