ការរៀនភាសាបានជោគជ័យ ទាក់ទិនយ៉ាងច្រើនទៅនឹងការអនុវត្តន៍ក្នុងជីវិតពិត។ ដូច្នេះ តើមានកន្លែងណាដែលល្អ ជាងការរៀនភាសាអង់គ្លេសនៅក្នុងបរិវេណនៃសាកលវិទ្យាល័យផ្ទាល់? មជ្ឈមណ្ឌលភាសាអង់គ្លេស ACU ផ្ដល់នូវការបង្រៀនភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញក្នុងបរិយាកាសមួយដ៏រាក់ទាក់ ដែលរៀបចំឲ្យអ្នកត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ក្នុងការសិ ឬមុខរបរវិជ្ជាជីវៈរបស់អ្នក។

មជ្ឈមណ្ឌលភាសាអង់គ្លេស ACU មានទីតាំងស្ថិតនៅក្នុងសាខាសាកលវិទ្យាល័យរបស់យើងនៅ Brisbane (ប៊្រីសប៊ែន) ម៉ែលប៊ន និងស៊ីដនីយខាងជើង។

មជ្ឈមណ្ឌលភាសាអង់គ្លេស ACU ផ្ដល់នូវវគ្គសិក្សាដូចខាងក្រោមនេះ៖

  • ភាសាអង់គ្លេសទូទៅ - លើកកម្ពស់ជំនាញទំនាក់ទំនងរបស់អ្នកក្នុងការសិក្សា ក្នុងសង្គម និងកន្លែងធ្វើការ។ ត្រៀមសម្រាប់វគ្គសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងសិក្សា ដែលដឹកនាំទៅកាន់ការចូលរៀនដោយផ្ទាល់នៅ ACU។
  • ភាសាអង់គ្លេសសម្រាប់កន្លែងធ្វើការ - ត្រៀមសម្រាប់ការងារនៅកន្លែងធ្វើការដែលនិយាយភាសាអង់គ្លេស។ ទទួលបានជំនាញពាក់ព័ន្ធនឹងកន្លែងធ្វើការ - រៀនសរសេរប្រវត្តិរូបសង្ខេប និងអ៊ីម៉េល រៀនឆ្លើយទូរស័ព្ទ ចូលសម្ភាសន៍ និងចូលប្រជុំ។
  • ភាសាអង់គ្លេសសម្រាប់គោលបំណងសិក្សា ៖ ការចូលរៀនដោយផ្ទាល់ - ទទួលបានការចូលរៀនដោយផ្ទាល់ក្នុងកម្មវិធីសិក្សាកម្រិតសញ្ញាបត្រ និងឧត្ដមសិក្សានៅ ACU។ កសាងជំនាញសិក្សារបស់អ្នក ពង្រីកចំណេះខាងវាក្យស័ព្ទរបស់អ្នក និងបង្កើនចំណេះខាងវេយ្យាករណ៍ភាសាអង់គ្លេសរបស់អ្នក។
  • ការរៀនត្រៀមធ្វើតេស្ត IELTS - រៀនត្រៀមដើម្បីប្រលងវិញ្ញាសារ IELTS របស់អ្នក ដោយភាពជឿជាក់។ រៀនយុទ្ធសាស្ត្រប្រលង និងបំពេញកិច្ចការប្រចាំសប្ដាហ៍តាម បែបបទធ្វើតេស្តទាំងបួន។ ទទួលបានការប្រលង IELTS ឥតគិតថ្លៃ នៅពេលអ្នកចុះឈ្មោះចូលរៀនច្រើនជាង១០សប្តាហ៍។
  • កម្មវិធីរៀនត្រៀមសម្រាប់កម្រិតឧត្តមសិក្សា (TPP) - រៀនត្រៀមសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រសុខាភិបាល និងអាជីពវិទ្យាសាស្ត្រសុខាភិបាលនាពេលអនាគតរបស់ ACU ។ កសាងជំនាញភាសាឯកទេសខាងវិជ្ជាជីវៈក្នុងការនិយាយ ការអាន ការសរសេរ និងការស្តាប់បាន។
  • ការរៀនត្រៀមធ្វើតេស្តភាសាអង់គ្លេសសម្រាប់ការងារ (OET) - ត្រៀមខ្លួនជាស្រេចសម្រាប់តេស្តភាសាអង់គ្លេសសម្រាប់ការងារដែលគេត្រូវការ ដើម្បីទទួលបានការចុះបញ្ជីធ្វើជាអ្នកប្រកបវិជ្ជាជីវៈខាងសុខាភិបាលនៅប្រទេសអូស្ត្រាលី។ រៀនអាន សរសេរ និយាយ និងការស្តាប់បានក្នុងបរិបទគ្លីនិក។

 

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.