និស្សិតអន្តរជាតិអាចជ្រើសរើសកន្លែងស្នាក់នៅច្រើនជម្រើសនៅ ACU។ ជម្រើសទាំងនេះ រួមមាន៖

  • កន្លែងនិស្សិតស្នាក់នៅ ACU (ស៊ីដនី  និង Ballaratប៉ុណ្ណោះ) – ACU ផ្តល់កន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងគ្រឿងបរិក្ខាគ្រប់គ្រាន់ដល់និស្សិតនៅចំកណ្តាលទីតាំង។ សូមរីករាយជាមួយនឹងអ៊ីនធើណិតល្បឿនលឿន កន្លែងជជែកគ្នាលេង ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយនិងកម្មវិធីសង្គម និងកម្មវិធីសិក្សាជាច្រើន។
  • កន្លែងជួលស្នាក់នៅឯកជន (រយៈពេលខ្លី) - ការស្នាក់បណ្ដោះអាសន្នផ្ដល់ឲ្យអ្នកនូវកន្លែងណាមួយដើម្បីស្នាក់នៅ នៅពេលអ្នកមកដល់ប្រទេសអូស្ត្រាលីជាលើកដំបូង។ បន្ទាប់មក អ្នកអាចស្វែងរកកន្លែងស្នាក់នៅយូរអង្វែង នៅពេលអ្នកបានសម្របខ្លួនហើយ។
  • កន្លែងជួលស្នាក់ឯកជន (រយៈពេលវែង) - ជួលកន្លែងផ្ទាល់ខ្លួន ឬនៅជាមួយអ្នកប្រកបរបរវិជ្ជាជីវៈ ឬនិស្សិតដទៃទៀត។ ជ្រើសរើសកន្លែងមួយដែលនៅជិតសាខា ACU ឬរស់នៅកន្លែងជិតខាងដែលអ្នកចូលចិត្ត។
  • ការស្នាក់នៅតាមផ្ទះអ្នករស់នៅក្នុងតំបន់ - រស់នៅជាមួយគ្រួសារក្នុងតំបន់ និងរៀនអំពីការរស់នៅជាលក្ខណៈគ្រួសារអូស្ត្រាលីធម្មតា។ កន្លែងស្នាក់នៅតាមផ្ទះអ្នករស់នៅក្នុងតំបន់អាចត្រូវបានរៀបចំសម្រាប់រយៈពេលពីរបីសប្ដាហ៍ រហូតដល់ទៅច្រើនខែ។

ការស្នាក់នៅមានតម្លៃខុសៗគ្នា អាស្រ័យតាមទីក្រុងដែលអ្នករស់នៅ និងប្រភេទនៃការស្នាក់នៅដែលអ្នករស់នៅ។ មានសាខា ACU ចំនួនប្រាំពីរ* នៅក្នុងទីតាំងខុសៗគ្នាចំនួនប្រាំមួយដែលផ្ដល់ឲ្យអ្នកនូវជម្រើសរបៀបរស់នៅផ្សេងៗគ្នា។

*  សាខា Adelaide  (អាដឺឡែត) បច្ចុប្បន្ននេះពុំមានវគ្គសិក្សាសម្រាប់សិស្សអន្តរជាតិទេ។

 

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.