សាកលវិទ្យាល័យកាតូលិកអូស្ត្រាលី(ACU) គឺជាសាកលវិទ្យាល័យសាធារណៈមួយដែលថ្មីទាន់សម័យ និងរស់រវើក ហើយទាំងមានសាខាច្រើនកន្លែងក្នុងប្រទេសអូស្ត្រាលី។ សាកលវិទ្យាល័យបើកទ្វារទទួលនិស្សិត និងបុគ្គលិកពីគ្រប់ជំនឿ។ នៅ ACU យើងយកចិត្តទុកដាក់ផ្ដោតទៅលើការផ្ដល់នូវវគ្គសិក្សាប្រកបដោយគុណភាពខ្ពស់ ក្នុងតម្លៃដែលអាចទទួលយកបាន។

ក្នុងនាមជានិស្សិត ACU ម្នាក់ អ្នកនឹងរៀនពីការគិតគ្រប់ជ្រុងជ្រោយ និងឱបក្រសោបនូវគោលគំនិតយុត្តិធម៌សង្គមដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន។ អ្នកក៏នឹងក្លាយជាចំណែកនៃសហគមន៍ពហុវប្បធម៌ ហើយរាក់ទាក់នៃនិស្សិតដែលមកពីជុំវិញពិភពលោកផងដែរ។

ខាងក្រោមនេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើស ACU ៖

  • គេចង់បាននិស្សិត ACU ៖ 93% នៃនិស្សិតរបស់យើង ទទួលបានការងារធ្វើក្នុងរយៈពេល៤ខែនៃការបញ្ចប់ការសិក្សា។*
  • ជ្រើសរើសទីតាំងរបស់អ្នក ៖ ដោយមានសាខានៅក្នុងទីក្រុងចំនួនប្រាំមួយរបស់ប្រទេសអូស្ត្រាលី អ្នកមានជម្រើសទីតាំងច្រើន សម្រាប់ទទួលបទពិសោធន៍សិក្សារបស់អ្នកនៅប្រទេសអូស្ត្រាលី។
  • ត្រៀមខ្លួនរួចជាស្រេចសម្រាប់អាជីព៖ វគ្គសិក្សាកម្រិតបរិញ្ញាបត្ររបស់យើងផ្ដល់ឲ្យនិស្សិតនូវឱកាសអនុវត្តការងារបណ្ដោះអាសន្ន ការហាត់ការងារ ឬកម្មវិធីស្ម័គ្រចិត្ត។ កុំរង់ចាំរហូតដល់ពេលចេញពីសាកលវិទ្យាល័យ ដើម្បីរៀនធ្វើការជាក់ស្ដែង។
  • យើងមានតម្លៃសមរម្យ ៖ ACU ផ្ដល់នូវការអប់រំដែលមានគុណភាពខ្ពស់ ហើយជាសាកលវិទ្យាល័យមួយដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសអូស្ត្រាលី។
  • យើងផ្ដល់ការគាំទ្រ ៖ ACU ផ្ដល់នូវសេវាកម្មគាំទ្រផ្នែកសិក្សា និងសង្គមដ៏សម្បូរបែបសម្រាប់និស្សិតអន្តរជាតិគ្រប់រូប។
* ការស្ទង់មតិ គោលដៅអ្នកបញ្ចប់ការសិក្សា (Graduate Destination)  ឆ្នាំ 2014

 

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.